ភាព​​ជោគ​​ជ័យ​​រ​បស់​​លោក ​​Jeff​ Bezos​ (ក្រុម​​ហ៊ុន ​​Amazon)​

Unknown | 8:49 PM | 0 comments


លោក​​​ Jeffrey​ Preston​​ ​(J​eff Bezos) ​​បាន​កើ​ត​​នៅ​​ថ្ងៃ​​ទី​ ​១២​ ​ខែ​​មករា ​​ឆ្នាំ​​១៩៦៤ ​គឺ​​​ជា​​សហ​​​គ្រិន​​​​ជន​​​ជាតិ​​​អា​​មេ​រិក​​​ដែល​​បា​ន​​​ដើរ​​​តួនា​​ទី​​យ៉ាង​​សំ​ ខាន់​​ក្នុង​​​កំណើន​​​នៃ​​ពាណិជ្ជ​​​កម្ម​​អេឡិ​ច​ត្រូ​និក​ ​ហើយ​​ជា​​ស្ថាប​​និក​ ​និង​ជា​នា​យក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ Amazon.com, Inc គាត់​ជា​អ្នក​លក់​ សៀវភៅ​​​ និង​ក្រោយ​មក​ទៀត​​ លោក​ពង្រីក​ការ​លក់​ផលិត​​ផល​​ជា​​ច្រីន​​ទៀត​​តាម​អន​ឡាញ។​ ក្រោម​ការ​ដឹក​នាំ​របស់គាត់ Amazon.com ​បាន​ក្លាយ​ជា​ក្រុម​ហ៊ុន​លក់​រាយ​ធំ​ជាង​គេ​បំផុត​ នៅលើ​បណ្តាញ​វេប​សាយ​ទូ​ទាំង​ពិភពលោក​។​ លោក​ Jeff Bezos​​ បាន​បង្កើត​ក្រុម​ហ៊ុន​​ Amazon.com​ ឡើង​នៅ​ក្នុងឆ្នាំ ១៩៩៤ បន្ទាប់ពីគាត់បានធ្វើដំណើរឆ្លងកាត់ពីទី ក្រុង New York ទៅទីក្រុង Seattle ក្នុង​ការ​សរសេរ​ឡើង​នូវ​ផែន​ការ​អាជីវ​កម្មមូយ​របស់​គាត់នៅ​តាម​ដង​ផ្លូវ។

ប្រវតិ្តជីវិត និង​មុខរបរការងារ Jeff Bezos
Bezos បានកើតនៅក្នុងគ្រួសារលោក Jeffrey Preston Jorgensen​នៅ Albuquerque​ ក្នុង​រដ្ឋ ​New Mexico ។ ជីដូន ជីតា​របសគាត់រស់នៅ​ Texas ហើយ​ជា​​នាយក​ប្រចាំ​តំបន់ ​Atom Albu​quer​​​​que​ និង​ជា​គណៈ​កម្ម​ការ​ថាមពល​របស់​សហរដ្ឋ​អាមេរិក​។ លោក​បាន​ចូល​និវត្តន៍​មុន​ពេល​បើក​​​​​កសិដ្ឋា​ន​ចិញ្ចឹម​សត្វ​មួយ​ដែល​ Bezos បានធ្វើការនៅទីនោះជាមួយគាត់នៅរដូវក្តៅ។ Bezos បាន​​ធំ​ដឹងក្តី​​ជាមួយ​ម្តាយ​​នៅ​តំបន់ Albuquerque ។ ម្តាយរបស់​គាត់​បានរៀបការជាមួយឪពុក​របស់​គាត់​មុនពេល Bezos មានអាយុ​ ៤ឆ្នាំ​។

លោក Miguel ជាឪពុក Bezos បានកើតនៅក្នុង​ប្រទេសគុយបា នឹងបានភៀសខ្លួន​ទៅ​កាន់​សហរដ្ឋ​​អាមេរិក​តែ​ម្នាក់​ឯង​នៅ​ពេល​ដែល​គាត់​មាន​អាយុ​ ១៥​ឆ្នាំ។ ហើយបាន​ធ្វើ​ការ​នៅ​សាកល​វិទ្យាល័យ​ The University of Albuquerque បន្ទាប់មកក៏បានរៀបការស្រប ច្បាប់ជាមួយអ្នកស្រី Jeff ​។ ក្រោយការរៀបការពួកគាត់បានផ្លាស់ប្តូគ្រួសារទៅ Houston ក្នុងរដ្ឋ Texas លោក Miguel ​បានក្លាយជា វិស្វករធ្វើការនៅ Exxon។ក្មេងប្រុស Bezos​ បាន​ចូល​រៀន​​សាលា​បឋម​សិក្សា​ ​River Oaks Elementary School ក្នុង Houston ពី​​ថ្នាក់​ទី៤ ដល់ ថ្នាក់ទី៦​ ហើយក្មេង ប្រុស​នេះ​តែងតែចំណាយពេលទៅកង្វាលសត្វនៅកសិដ្ឋានចិញ្ចឹមសត្វជីតានៅ​ភាគ​ខាង​ត្បូង​រដ្ឋ Texas ក្រោយពីសម្រាកការសិក្សា។

Bezos ជាក្មេងខ្មាស់អៀន ប៉ុន្តែ​ចូលចិត្ត​ផ្នែក​វិទ្យាសាស្ត្រ​ខ្លាំង ។ បន្ទាប់មកគ្រួសារ​បាន​ផ្លាស់ប្តូ​រ​ទៅ​​​ក្រុង​​ម៉ៃ​អា​មី​រដ្ឋ Florida ហើយ Bezos បានបន្តការសិក្សានៅវិទ្យាល័យ Miami Palmetto Senior ។ ខណៈពេល​ដែល​នៅ​ក្នុង​ការសិក្សា​នៅ​វិទ្យាល័យ​លោក​បាន​ចូលរួម​ក្នុង​កម្ម​វិធី​បណ្តុះ​បណ្តាល​ផ្នែកវិទ្យា​សា​ស្រ្ត​នៅ​សាកលវិទ្យាល័យ​នៃ​រដ្ឋ​ផ្ល​រី​ដា​ហើយបាន​ទទួល​ពាន​រង្វាន់​ Silver Knight Award ​ក្នុង​ឆ្នាំ១៩៨២ នឹងបានក្លាយជា high school valedictorian ម្នាក់ ។ លោក​ Bezos បាន​បន្តសិក្សាសាកល​វិទ្យា​ល័​យ Princeton University​ ផ្នែក​រូបវិទ្យា​ប៉ុន្តែភ្លាមៗ​នោះ​បាន​ប្តួ​សិក្សា​ផ្នែកកុំព្យុទ័រវិញដោយ​​សេចក្ដី​ស្រឡាញ់ពេក​ លោកទទួលបាន​បរិញ្ញាប័ត្រ​ Science in Engineering in electrical engineering និង computer science​ នៃ​សាកលវិទ្យាល័យ​ Princeton
 មុខរបរ និងជំនួញ
បន្ទាប់ពីបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Princeton នៅឆ្នាំ១៩៨៦ Bezos បានធ្វើការ​ជា​មួយ WallStreet នៅក្នុង​ The computer science field ។ បន្ទាប់មកគាត់បានបម្រើ​ការងារ​លើការ​បង្កើតបណ្តាញពាណិជ្ជកម្មអន្ដរជាតិសម្រាប់ក្រុមហ៊ុនដែលគេ ស្គាល់ថាជា ​ "Fitel "។ ក្រោយមកទៀត លោកបានធ្វើការនៅធនាគារ Bankers Trust ជាកន្លែង​ដែល​គាត់​បាន​ក្លាយ​ជាអនុ​ប្រធាន ។ ហើយលោកក៏បានធ្វើការងារនៅក្នុងផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រសំរាប់ D. E. Shaw ​& Co ផងដែរ ។

ក្រុមហ៊ុន Amazon.com
លោក ​ Jeff Bezos បានបង្កើតក្រុមហ៊ុន​ Amazon.com​ ឡើងនៅក្នុងឆ្នាំ១៩៩៤ បន្ទាប់​ពី​លោក​បាន​ធ្វើដំណើរឆ្លងកាត់ពីទីក្រុង New York ទៅទីក្រុង Seattle ក្នុងការសរសេរ​ឡើង​ផែន​កា​រ​អាជីវ​កម្មរបស់ក្រុមហ៊ុន Amazon នៅតាមផ្លូវ ។ Bezos បានផ្តួចផ្តើមបង្កើត ក្រុមហ៊ុន​ឡើង​នៅ​ក្នុង​យានដ្ឋានរបស់គាត់ ។ គាត់បានចាកចេញពី "well-paying job" របស់គាត់នៅ New York City ហើយទៅសិក្សា “the rapid growth in Internet use" ។ បើយោងតាម ​​Forbes ភាគហ៊ុន Amazon បានលោត៥៥% និងបានធ្វើឲ្យទ្រព្យលោក Bezos ​កើនឡើង ៦,៥ពាន់លានដុល្លា ។ Bezos គឺត្រូវបានគេស្គាល់ថាជាមនុស្សយកចិត្តទុកដាក់យ៉ាងលំអិតទៅលើរបាយការណ៍អាជីវ កម្មរបស់គាត់។
រូបភាព




ការទទួលស្គាល់
ក្នុងឆ្នាំ២០០៨ គាត់ត្រូវបានផ្តល់ងារជា U.S News & World Report អ្នកដឹកនាំ​ល្អជាង​គេរបស់​ប្រទេសអាមេរិច ។ Bezos បានទទួល រង្វាន់ជាបណ្ឌិតកិត្តិយសខាងផ្នែកវិទ្យាសាស្រ្ត និង​បច្ចេក​វិទ្យា​ពីសាកលវិទ្យាល័យ CarnegieMellon នៅឆ្នាំ២០០៨ ហើយ The Economist (កា​​សែត​សេដ្ឋ​កិច្ច)​ បានផ្តល់ពានរង្វាន់​ដល់ Bezos និង GreggZehr សម្រាប់ការច្នៃប្រឌិត Amazon Kindle​ នៅ​ក្នុង​ឆ្នាំ ២០១១​។
ក្នុងឆ្នាំ២០១២ Bezos ត្រូវបានដាក់ឈ្មោះ Business person of The​​ Year របស់ទស្សនាវដ្តី Fortune ។ គាត់ក៏ជាសមាជិក Bilderberg​ Group​ និងបានចូលរួមក្នុងសន្និសិទ Swiss 2011 Bilderberg conference គាត់ក៏ជាសមាជិកគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សា ពាណិជ្ជកម្ម សម្រាប់ឆ្នាំ ២០១១-២០១២។ នៅខែតុលាឆ្នាំ២០១២នេះបើយោងទៅតាម Bloomberg Billionaires Index​​ Bezos ត្រូវបានកត់ចូលក្នុងបញ្ជី wealthiestpeople នៅក្នុង​ពិភព​លោក​ដែល​មាន​ទ្រព្យសម្បតិ្តប្រមាណ ២២.១ពាន់លានដុល្លារសហរដ្ឋ អាមេរិច ។ គាត់ត្រូវ​បាន​គេ​ដាក់​ចំណាត់ថ្នាក់ថ្មី និងជានាយកប្រតិបត្តិក្រុមហ៊ុនល្អបំផុតលើកទីពីរនៅលើពិភពលោកដោយ Harvard​ Business Review ជាមួយលោក Steve Jobs នៃក្រុមហ៊ុន Apple ។ ដូច្នេះ​ហើយ​ធ្វើ​ឱ្យ​គាត់​ក្លាយជានាយកប្រតិបត្តិដ៏ល្អឥតខ្ចោះ ។

ជីវិតអាពាហ៍ពិពាហ៍
លោក Jeff Bezos បានជួបភរិយារបស់លោកគឺអ្នកស្រី Mackenzie ខណៈ​ពេល​ដែល​លោក​កំពុង​ធ្វើ​ការនៅឯ D. E. Shaw & Co ។ អ្នកស្រី​ Mackenzie គឺជានិស្សិត​បានបញ្ចប់​ការសិក្សា​នៅសាកលវិទ្យាល័យ Princeton​ និងជាអ្នកនិពន្ធ​រឿងប្រលោមលោកម្នាក់។ អ្នកស្រីបាន​និពន្ធ​រឿង​ប្រលោមលោកក្នុងសៀវភៅមួយក្បាលដែលមានឈ្មោះថា “The Testing of Luther Albright”

សូមទស្សនាវីដេអូខាងក្រោម៖


Category: ,

0 comments