សម្រស់​ស្ទឹង​តា​តៃ​ និង​ទឹក​​ជ្រោះ​តា​តៃ​ខេត្ត​កោះ​កុង​ ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​

Unknown | 12:40 AM | 0 comments


ស្ទឹង​តា​តៃ​ជា​តំបន់​ទេស​ចរណ៍​មួយ​ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ឈាង​ខាង​លិច​​នៃ​ ប្រ​ទេស​កម្ពុជា​ ហើយ​​នៅ​​តំបន់​​ស្ទឹង​តា​តៃ​នោះ​មាន​ ទឹក​ជ្រោះ​ដ៍​ស្រស់​ស្អាត​មួយ​ហៅ​ថា​ទឹក​ជ្រោះ​តា​តៃ​។ ទេស​ភាព​​​ដ៏​ស្រស់​ស្អាត​នៃ​ទឹកជ្រោះ​​តាតៃបាន​ទាក់ទាញ​ភ្ញៀវទេសចរ​មកពី​ជុំវិញ​ ពិភពលោក​ បាន​យ៉ាង​ច្រើន។ ការអភិរក្ស​ធម្មជាតិ និង​​សត្វព្រៃ​នៃ​ទឹកជ្រោះ​តា​តៃ ខេត្តកោះកុង​ធ្វើឲ្យ​វា​ក្លាយទីជា​កន្លែង​ ដ៏​ទាក់ទាញ​ដែល​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​ ញឹកញាប់​បំផុត​មួយ​ក្នុង​ខេត្ត​កោះកុង​។ ភ្ញៀវ​ទេសចរ​ទាំងនោះចូលចិត្តមក​ទស្សនា​ទេសភាព​ទឹក​ធ្លាក់ និង​ព្រៃឈើ​ខៀវស្រងាត់​នៃ​តំបន់​ជុំវិញ​នោះ​។
 អ្នកប្រហែលជានឹងឃើញសត្វព្រៃ និងរុក្ខជាតិមួយចំនួន​នៅពេលអ្នកបើកបរទៅកាន់​ទឹកជ្រោះ​តាតៃ ខេត្ត​កោះកុង។ ធម្មជាតិបៃតងអមសងខាងផ្លូវទៅកាន់ទឹកជ្រោះតាតៃកាន់តែធ្វើអោយ ការធ្វើ​ដំណើរ​កម្សាន្ត​របស់​អស់លោក លោកស្រី និងភ្ញៀវទេសចរណ៍​ទាំងអស់កាន់តែមានភាពរី​ក​រាយឡើង។ ទឹកជ្រោះតាតែ​ស្ថិត​នៅ​ចម្ងាយប្រហែល ៥០គីឡូម៉ែត្រពីទីរួមខេត្ត ហើយការធ្វើ​ដំណើរនេះត្រូវចំណាយពេលប្រហែល ៤៥នាទី​ពីទីរួមខេត្ត ដោយមានទីតាំនៅក្នុងឃុំត្រពាំងរូង នៃស្រុកកោះកុង។ រុក្ខជាតិ និង​សត្វព្រៃនៃ​តំបន់ជិតៗ នោះធ្វើអោយទឹកជ្រោះនេះក្លាយជា​កន្លែង​ដែលគេ ចូលចិត្តទស្សនា។



សូមទស្សនាវីដេអូខាងក្រោម៖


Category: ,

0 comments