ការ​នាំ​ចេញ​ប្រេ​ង​រប​ស់​អ៊ី​រ៉ា​ក់​បាន​ធ្លាក់​ចុះ​កា​ល​ពី​ខែ​មី​នា​នេះ​

Unknown | 1:11 AM | 0 comments


ក្រ​សួង​​ថា​ម​ព​ល​​ប្រេ​ង​រ​ប​ស់​​អ៊ី​រ៉ា​ក់​​បា​ន​​ឲ្យ​​ដឹង​​កាល​ពី​​ថ្ងៃ​​ព្រ​ហ​ស្ប​តិ៍​​ម្សិ​ល​មិញ​​នេះ​​ថា ​ការ​នាំ​ចេញ​​ប្រេង​​របស់​​ប្រ​ទេស​​អ៊ី​រ៉ាក់​​បាន​​ថយ​ចុះ​​នៅ​ក្នុង​​ខែ ​មី​នា ​ដែល​មាន​​ចំនួន​​ត្រឹម​តែ ២,​៣៩​លាន​​ធុង​​ក្នុង​​មួយ​ថ្ងៃ ហើយ​ការធ្លាក់ចុះ ដោយសារតែមានបញ្ហា​លើ​បំពង់​បង្ហូរ​ប្រេងសំខាន់ៗ មួយចំនួន​នៅ​ភាគ​ខាងជើង នេះ​ប្រទេស​អ៊ីរ៉ាក់។
ក្រសួង​ថាមពល​ប្រេង​របស់​ប្រទេស​អ៊ីរ៉ាក់​បាន​ឲ្យ​ដឹងថា​ទៀតថា អ៊ីរ៉ាក់​បាន​នាំចេញ​ប្រេង​សរុប​ចំនួន ៧៤,៣លាន​ធុង​ក្នុង​រយៈពេល ៣១ថ្ងៃ នៃ​ខែ មីនា​ដែល​បាន​ទទួលបាន​ប្រាក់ចំណូល​ចំនួន ៧,៥ពាន់​លាន​ដុល្លារ​អាមេរិក។
ប្រទេស​អ៊ីរ៉ាក់​បាន​នាំចេញ​ប្រេង​ចំនួន ៧៣,៥លាន​ធុង​នៅ​ច្រក​ភាគខាងត្បូង​នៃ​ទីក្រុង Basra និង ៨០០,០០០ធុង តាម​រយៈពេល​កំពង់ផែ Ceyhan នៃ​ប្រទេស​ទួរគី​នៅលើ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ។ បញ្ហដែលកើនឡើង​ម្តង​ហើយ​ម្តងទៀត​នៅលើ​បំពង់​នាំចេញ​ប្រេង បានធ្វើ​ឲ្យ​ការនាំចេញ​ប្រេង​របស់​ប្រទេស​អ៊ីរ៉ាក់​បាន​ធ្លាក់ចុះ​កាលពី​ខែ មីនា យ៉ាងខ្លាំង។ សេដ្ឋកិច្ច​របស់​ប្រទេស​អ៊ីរ៉ាក់​ពឹងផ្អែក​លើ​ប្រាក់ចំណូល​ប្រេង​ជិត ៩៥% នៃ​ប្រាក់ចំណូល​សរុប​របស់​ខ្លួន។
នៅ​ឆ្នាំ ២០១០ ប្រទេស​អ៊ីរ៉ាក់​បានប្រកាសថា ប្រេង​បម្រុង​ទុក​របស់ខ្លួន​បាន​កើនឡើង​ដល់ ១៤៣,១ពាន់​លាន​ធុង ពោលគឺ​បាន​កើនឡើង​ជាង​ការរំពឹងទុក​កាលពីពេល​មុននេះ ដែល​បាន​និយាយថា​ប្រេង​បម្រុង​ទុក​របស់​ប្រទេស​អ៊ីរ៉ាក់​មាន​ត្រឹមតែ ១១៥ពាន់​លាន​ធុង​ទេ​សម្រាប់​ផ្គត់ផ្គង់។



Category: ,

0 comments