បន្ទាប់​ពី​​បាន​​បញ្ចេញ​​នូវ​​កំ​ណែ​ទម្រង់​​​ប្រ​ព័ន្ធ​​ប្រ​តិ​បត្តិ​​ការ​ណ៍ ​iOS​ 7.1 ​Update​ កាល​ពី​ពេល​​កន្លង​ទៅ​ថ្មីៗ​នេះ​ ឃើញ​ថា​​នៅ​មាន​​បញ្ហា​​យា​យី​​មួយ​ចំនួន​​ដែល​​រំខាន​​ក៏​ដូច​ជា​​ការ​​ប្រើ​ប្រាស់​​​មិន​​ពេញ​លេញ​​ដល់​ Users​ ទើបនៅ​ថ្ងៃ​នេះ ​ក្រុមហ៊ុន​ Apple​ បាន​​បញ្ចេញ​នូវ iOS 7.1.1 ជាមួយ​លក្ខណៈ​ពិសេស អាច​ជួសជុល​នូវ​បញ្ហា​មួយចំនួន​បាន​ដូចជា Bug fixes, Security Update និង Improvements ​ជា​ពិសេស​នោះ​គឺ​ផ្តោត​សំខាន់​ទៅលើ​បញ្ហា Touch ID តែម្តង ដែល​ធ្វើ​ឲ្យ​មាន​ជំនឿ​ទុកចិត្ត​ខ្ពស់ជាង iOS 7.1 Update។មិន​គ្រាន់តែ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ Touch ID នោះទេ វា​ថែមទាំង​សម្របសម្រួល​នូវ​បញ្ហា Keyboard ទាំង​ប្រភេទ Bluetooth Keyboards ជាមួយ VoiceOver enabled។លោកអ្នក​អាច​ទទួលយក​នូវ​ការ Update Version ថ្មី​នេះ តាមរយៈ​ការចូល​ទៅកាន់ iOS Setting> General > Software Update។នៅ​ទីនោះ អ្នក​ជ្រើស​យក Download and Install Button ហើយ​គោរព​តាម​លក្ខខណ្ឌ​តាម​វា​ទៅ ហើយ​សូម​ប្រាកដថា Devices របស់​អ្នក​ត្រូវ Connect ទៅកាន់ WiFi Network ដើម្បី​ទាញយក​នូវ​ការ Update
រូបភាព៖



Product Title:  Pulsar (200N)
Details: Pulsar (200N)
Year : 2014
Color : White and Black
Price:   $ Call to ask the price

Seller's info
Posted by: Seng sokhim (9)
Contact: 012 661063 / 012 407865
Posted on: 2014-04-25

*ពិ​ធី​​ចុះ​ហត្ថ​លេ​ខា ​លើ​​កិច្ច​ព្រម​ព្រៀង ​ស​ហ​ប្រ​តិ​ប​ត្តិ​ការ ​សេដ្ឋ​កិច្ច​-​ពា​ណិ​ជ្ជ​ក​ម្ម ​រវាង​​សា​ធា​រ​ណៈ​រ​ដ្ឋ ប៊ែ​​ល​​ឡា​​រុស​ និង​​ព្រះ​រា​ជា​ណាចក្រ​កម្ពុជា*
នៅ​ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៤ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ពាណិ​ជ្ជ​កម្ម​ និង ជា​​អនុប្រធាន ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង សហ​ប្រ​តិបត្តិ​ការ​ សេដ្ឋកិច្ច-ពាណិជ្ជកម្ម រវាង​សាធារណៈរដ្ឋ ប៊ែ​ល​ឡា​រុស និង​ព្រះរាជាណាចក្រ​កម្ពុជា ​ដើម្បី​ជំរុញ និង​ពង្រីក​បន្ថែម សកម្មភាព​សេដ្ឋកិច្ច ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ។បន្ថែម​ពីលើ​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏បាន​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង ការពារ​វិនិ​យោគ​​ទ្វេភាគី រវាង​ប្រទេស​ទាំងពីរ ដើម្បី​ជំរុញ លើកទឹកចិត្ត និង ការពារ​ការវិនិយោគ នៃ​ប្រ​ទេស​​ទាំងពីរ។



ក្រ​សួង​​ថា​ម​ព​ល​​ប្រេ​ង​រ​ប​ស់​​អ៊ី​រ៉ា​ក់​​បា​ន​​ឲ្យ​​ដឹង​​កាល​ពី​​ថ្ងៃ​​ព្រ​ហ​ស្ប​តិ៍​​ម្សិ​ល​មិញ​​នេះ​​ថា ​ការ​នាំ​ចេញ​​ប្រេង​​របស់​​ប្រ​ទេស​​អ៊ី​រ៉ាក់​​បាន​​ថយ​ចុះ​​នៅ​ក្នុង​​ខែ ​មី​នា ​ដែល​មាន​​ចំនួន​​ត្រឹម​តែ ២,​៣៩​លាន​​ធុង​​ក្នុង​​មួយ​ថ្ងៃ ហើយ​ការធ្លាក់ចុះ ដោយសារតែមានបញ្ហា​លើ​បំពង់​បង្ហូរ​ប្រេងសំខាន់ៗ មួយចំនួន​នៅ​ភាគ​ខាងជើង នេះ​ប្រទេស​អ៊ីរ៉ាក់។
ក្រសួង​ថាមពល​ប្រេង​របស់​ប្រទេស​អ៊ីរ៉ាក់​បាន​ឲ្យ​ដឹងថា​ទៀតថា អ៊ីរ៉ាក់​បាន​នាំចេញ​ប្រេង​សរុប​ចំនួន ៧៤,៣លាន​ធុង​ក្នុង​រយៈពេល ៣១ថ្ងៃ នៃ​ខែ មីនា​ដែល​បាន​ទទួលបាន​ប្រាក់ចំណូល​ចំនួន ៧,៥ពាន់​លាន​ដុល្លារ​អាមេរិក។
ប្រទេស​អ៊ីរ៉ាក់​បាន​នាំចេញ​ប្រេង​ចំនួន ៧៣,៥លាន​ធុង​នៅ​ច្រក​ភាគខាងត្បូង​នៃ​ទីក្រុង Basra និង ៨០០,០០០ធុង តាម​រយៈពេល​កំពង់ផែ Ceyhan នៃ​ប្រទេស​ទួរគី​នៅលើ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ។ បញ្ហដែលកើនឡើង​ម្តង​ហើយ​ម្តងទៀត​នៅលើ​បំពង់​នាំចេញ​ប្រេង បានធ្វើ​ឲ្យ​ការនាំចេញ​ប្រេង​របស់​ប្រទេស​អ៊ីរ៉ាក់​បាន​ធ្លាក់ចុះ​កាលពី​ខែ មីនា យ៉ាងខ្លាំង។ សេដ្ឋកិច្ច​របស់​ប្រទេស​អ៊ីរ៉ាក់​ពឹងផ្អែក​លើ​ប្រាក់ចំណូល​ប្រេង​ជិត ៩៥% នៃ​ប្រាក់ចំណូល​សរុប​របស់​ខ្លួន។
នៅ​ឆ្នាំ ២០១០ ប្រទេស​អ៊ីរ៉ាក់​បានប្រកាសថា ប្រេង​បម្រុង​ទុក​របស់ខ្លួន​បាន​កើនឡើង​ដល់ ១៤៣,១ពាន់​លាន​ធុង ពោលគឺ​បាន​កើនឡើង​ជាង​ការរំពឹងទុក​កាលពីពេល​មុននេះ ដែល​បាន​និយាយថា​ប្រេង​បម្រុង​ទុក​របស់​ប្រទេស​អ៊ីរ៉ាក់​មាន​ត្រឹមតែ ១១៥ពាន់​លាន​ធុង​ទេ​សម្រាប់​ផ្គត់ផ្គង់។




Product Title:  Nex
Details: Nex
Year : 2014
Price:   $ Call to ask the price

Seller's info
Posted by: Seng sokhim (9)
Contact: 012 661063 / 012 407865
Posted on: 2014-04-25



Product Title:  Honda Click
Details: Honda Click
Year : 2014
Color : Red
Price:   $ Call to ask the price

Seller's info
Posted by: Seng sokhim (9)
Contact: 012 661063 / 012 407865
Posted on: 2014-04-25

Product Title:  Ipad and phone case
Details: Case for Mini ipad: $3
Case for sumsung: $1
Price:   $1-$3

Seller's info
Posted by: classy (50)
Contact: 011 888 729
Posted on: 2014-03-21



Product Title:  Chivas 18-year 75cl (12bottles)
Details:            Chivas 18-year 75cl (12bottles)
សុទ្ធ គុណភាពល្អ នាំចូលពីប្រទេសសឹង្ហបុរី
មានតែមត្រឹមត្រូវ
Price:   $ 540

Seller's info
Posted by:       classy (50)     
Contact: 092 20 78 78

Posted on: 2014-04-08
យោ​ង​តា​ម​​ប្រ​ភព​ព័​ត៌​មា​ន​​ដែ​ល​​ចុះ​ផ្សា​យ​​នា​ពេ​ល​នេះ​​បា​ន​​ប​ញ្ជា​ក់​​ឲ្យ​​ដឹ​ង​ថា ​ប្រ​ព័​ន្ធ​​ប្រ​តិ​ប​ត្តិ​​ការ​ណ៍​​ចុង​​ក្រោយ​ ​Apple iOS ​7.​1 ​SK​D ​ដែល​​​បាន​ដា​ក់​​ឲ្យ​​ដំ​ណើរ​ការ​​ដោយ ​Ap​pl​e នឹង​​នាំ​យក​​នូវ​​កម្ម​វិ​ធី ​Siri ទៅ​​បំពាក់​​លើ​​ទូរ​ទ​ស្ស​ន៍ ​Apple ​TV​ ជំនាន់​ក្រោយ​​។លោក Pierre Blazques ជា​អ្នក​ដំបូង​ដែលមាន​គំនិត​រកឃើញ​ចង់​ដាក់​កម្មវិធី Siri លើ Apple TV ដោយ​បន្ថែម​កូដ​​នៅ​លើ​​ប្រព័ន្ធ​​​​ប្រ​តិ​ប​ត្តិ​ការណ៍ iOS 7.1 និង iOS 7.1.1 សម្រាប់​ដំណើរការ​នៅលើ​ទូរទស្សន៍​ជំនាន់​ក្រោយ ដោយ​ធ្វើ​ការបញ្ជា​នូវ Contents ផ្សេង​ៗតាមរយៈ​សម្លេង​របស់​យើង​ពី Apple TV ភ្ជាប់​ទៅកាន់ HDTV។បើ​ទោះ​បី​ជា​​យ៉ាងណាក៏ដោយ វា​ដូចជា​មិន​ទំនង​ដែល​ក្រុមហ៊ុន Apple នឹង​បំពាក់​កម្មវិធី Siri ទៅ​លើ ​Apple TV ជំនាន់​ចុង​ក្រោយ ព្រោះ​សព្វថ្ងៃនេះ ពួកគេ​មិនមាន Microphone Inputs នោះទេ។ប៉ុន្តែ​មិន​ថ្វី​ទេ​Apple ត្រូវបាន​គេ​រាយការណ៍​មក​ថា នឹង​ដំណើរ​ការបង្កើត Apple TV ជំនាន់​​ក្រោយ ដែល​ទំនងជា​ចេញលក់​នៅ​រដូវក្តៅ​ឆ្នាំនេះ នេះ​បើ​យោងតាម​ការចុះផ្សាយ​ដោយ​គេហទំព័រ​ព័ត៌មាន 9to5Mac។គួរ​បញ្ជាក់ថា តាំងពី​ចេញលក់ Apple TV រហូតមកដល់​សព្វថ្ងៃ​នេះ ក្រុមហ៊ុន Apple បាន​វាយលុក​បាន​បរិមាណ​ចំនួន ២០ លាន​​គ្រឿង​ហើយ៕




ក្រុម​ហ៊ុន​​យក្ស​​ផ​លិត​​យន្ត​ហោះ ​Boeing ​របស់​​ស​ហរ​ដ្ឋ​អា​មេ​រិក ​បាន​ប្រ​កាស​​កាល​ពី​​ថ្ងៃ​​ពុ​ធ​​ម្សិល​មិញ​​នេះ​​ថា ​ប្រាក់​ចំណេញ​​សុទ្ធ​​របស់​ខ្លួន​​នៅ​ក្នុង​​ត្រី​មាស​​ទី១​ នៃ​​ឆ្នាំ ​២០​១៤ ​នេះ​​បាន​​កើន​ឡើង ​១៤% ហើយ​ក្រុមហ៊ុន​នេះ​បាន​ព្យាករណ៍​ទៀតថា​នៅក្នុង​ឆ្នាំ ២០១៤ នេះ​ប្រាក់ចំណេញ​សុទ្ធ​របស់​ខ្លួន​នឹង​កើនឡើង​ខ្ពស់​នៅក្នុង​អត្រា​ប្រចាំឆ្នាំ។ ការរក​ប្រាក់ចំណូល​ស្នូល​ដែល មិន​រាប់​បញ្ចូល​​ការ​ចំណាយ​លើ ប្រាក់​សោធន​និវត្តន៍​មួយចំនួន បាន​កើន​ដល់ ១,៧៦ដុល្លារ​ក្នុង​មួយ​ហ៊ុន​។ ប្រាក់ចំណូល​របស់​ក្រុមហ៊ុន Boeing នៅក្នុង​ត្រីមាស​ទីមួយ​នេះ​បាន​កើនឡើង ៨% ស្មើនឹង ២០,៥​ពាន់​​លាន​ដុល្លារ​អាមេរិក។

ក្រុមហ៊ុន​នេះ​បាន​រំពឹងទុក​ថា ភាគហ៊ុន​របស់​ក្រុមហ៊ុន​នេះ នឹង​កើនឡើង​ចន្លោះ​ពី ៧ដុល្លារ ទៅ ៧,២០ដុល្លារ​អាមេរិក​នៅពេល​ខាង​មុននេះ។ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Boeing បាន​មាន​ប្រសាសន៍ថា ប្រាក់ចំណេញ​របស់​យើង​ដែល​ទទួលបាន​នេះ​ដោយ​ដោយ​សារ​តែ​ទំនុកចិត្ត និង​តម្រូវការ​ប្រើប្រាស់​របស់​អតិថិជន ទស្សនវិស័យ​របស់​យើង យើង​នឹង​ផលិត​យន្តហោះ អោយ​ស៊ីសាំង​តិច ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ឥន្ធនៈ​របស់​ពិភពលោក និង​ការចំណាយ​របស់​អតិ​ថិ​ជន​លើ​ការប្រើប្រាស់​ប្រេង​យន្តហោះ​។ ការចែក​ចាយ​យន្តហោះ​របស់​ក្រុមហ៊ុន Boeing នៅក្នុង​វិស័យ​ពាណិជ្ជកម្ម​អាកាសចរណ៍ នៅក្នុង​ត្រីមាស​ទីមួយ​នៃ​ឆ្នាំ ២០១៤ នេះ​បាន​កើនឡើង ១៩% នេះ​បើ​យោង​ទៅ​សេចក្តីថ្លែងការណ៍​មួយ​របស់ Boeing




Product Title:  Lexus 570 2013 for sale
Details: ID : HA009-00163
Brand: Lexus
Model: 570
Year: 2013
Fuel/Diesel: Gasoline
Color: White
Condition: New Car
Price: negotiable
Price:   $ 180,000

Seller's info
Posted by: Hak Srun car shop (93)
Contact: 016 766 666 , 012 766 666
Posted on: 2013-10-28




Product Title:  corolla O1 gold special price
Details: corolla O1 gold​​ no hit 4 new tires very cold airconoriginal paint 99%
come to see and get a discount
Price:   $ 8300

Seller's info
Posted by: chetra999 (1)
Contact: O99 999 753
Posted on: 2013-11-25


ប្រភ​ព​​សារ​ព័ត៌​មាន​​ដែល​​បាន​​ចុះ​ផ្សា​យ​​ក្នុង​ពេល​ថ្មី​ៗ​នេះ​​បាន​បញ្ជាក់​​ឲ្យ​​ដឹ​ងថា​ នៅ​​ត្រី​មា​ស​​ទី១ ​ឆ្នាំ ​២០១៤​ នេះ ​ក្រុម​​​ហ៊ុន​​​បណ្តាញ​​​សង្គម​ Facebook ​ទទួល​បាន​​លទ្ធ​ផល​​ហិរញ្ញវត្ថុ​​ដ៏​​ច្រើន​​គួរ​​ឲ្យ​​ភ្ញាក់​ផ្អើល​​និង​​កោត​ក្រែង​ ដែល​​ប្រាក់​ចំណូល​​នោះ ​កើន​​ឡើង​​ដល់​​ទៅ ​2.5 ​ពាន់​​លាន​ដុល្លារ បើ​ធៀប​ទៅនឹង​ត្រីមាស​ដូចគ្នា​កាលពី​ឆ្នាំមុន មាន​ត្រឹមតែ 1.4 ពាន់​លាន​ដុល្លារ គិត​ជា​ភាគរយ​គឺ​កើនឡើង​បាន ៧២ភាគរយ​ឯណោះ។តួរ​លេខ​ដ៏​អស្ចារ្យ​ដទៃទៀត​គឺ ប្រាក់ចំណូល​បានមកពី​ការផ្សព្វផ្សាយ​ដែល​កើនឡើង​បាន​ដល់​ទៅ 2.27 ពាន់​លាន​ដុល្លារ ស្មើនឹង ៨២ ភាគរយ​ធៀប​ទៅនឹង​លទ្ធផល​ត្រីមាស​ដូចគ្នា​កាលពី​ឆ្នាំមុន។លោក Mark Zuckerberg ដែលជា​ស្ថាបនិក​និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​បណ្តាញ​សង្គម Facebook បាន​មានប្រសាសន៍ថា ពាណិជ្ជកម្ម Facebook មាន​កំណើន​ឡើង​ខ្លាំង​នៅ​ត្រីមាស​ដំបូង ដែលជា​កិច្ច​ចាប់ផ្តើម​បើកមុខ​ដ៏​ល្អ​សម្រាប់​ឆ្នាំនេះ ហើយ​នៅ​ថ្ងៃ​អនាគត យើង​នឹង​បន្ត​យក​កិច្ចខិតខំ​ប្រឹងប្រែង​ទៅលើ​ផលិតផល​សំខាន់​ៗ​និង​​ដំណើរការ​ពាណិជ្ជកម្ម​ឲ្យ​មាន​លក្ខណៈ​កាន់តែ​ប្រសើរ​ក្នុង​បេសកកម្ម​របស់ខ្លួន។ជា​មួយ​គ្នា​នេះ​ដែរ ក្រុមហ៊ុន​ក៏បាន​បញ្ជាក់ថា ចំនួន​នៃ​អ្នកលេង​បណ្តាញ​សង្គម Facebook ប្រចាំខែ​មាន​កំណើន​ឡើងដល់​ទៅ 1.28 ពាន់​លាន​នាក់ កើនឡើង​បាន ១៥ ភាគរយ រវាង​ពីមួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ ដែល​ក្នុងនោះ​មាន​អ្នកលេង​លើ Mobile ចំនួន ១ពាន់​លាន​នាក់។ជាទី​បញ្ចប់ ក្រុមហ៊ុន Face​book ​ក៏​សូម​ប្រកាស​ផងដែរ​ថា ប្រធាន​មន្ត្រី​ហិរញ្ញវត្ថុ​ឈ្មោះថា David Ebersman សម្រេច​ចិត្ត​​លា​លែង​ពី​ដំណែង​ដោយ​ជំនួស ដោយ​លោក Zynga វិញ​ម្តង៕



សមា​គម​​នៃ​​រោង​ចក្រ​​ផលិត​​រថ​យន្ត​ និង​ ពា​ណិ​ជ្ជករ ​(SMMT) ​បាន​​ឲ្យ​​ដឹង​​កាល​ពី​​ថ្ងៃ​​ព្រ​ហ​ស្បតិ៍​​ម្សិល​មិញ​​នេះ​​ថា​ ការ​ផលិ​ត​​រថ​យន្ត​​នៅ​​ប្រ​ទេ​ស​​អង់​គ្លេស​​បា​ន​​កើ​ន​ឡើង​ ១២% ​នៅ​ក្នុង​​ខែ​មីនា ​ដែល​​ធ្វើ​​ឲ្យ​​ការ​ផ្គត់​ផ្គង់​​ក្នុង​ស្រុ​ក ​និង​​នាំ​​ចេញ​ទៅ​​ក្រៅ​ប្រ​ទេស​​កាន់​តែ​​កើន​ឡើង​។ សមាគម​នៃ​រោងចក្រ​ផលិត​រថយន្ត និង ពាណិជ្ជករ (SMMT) បាន​ឲ្យ​ដឹង​ទៀតថា ប្រទេស​អង់គ្លេស​បាន​ផលិត​រថយន្ត​រហូតដល់​ទៅ ១៤២,១៥៨គ្រឿង​នៅក្នុង​មីនា​នេះ ហើយ​នៅក្នុង​ឆ្នាំ ២០១៤ នេះ​អត្រា​ការផលិត​ប្រចាំឆ្នាំ​នឹង​កើនឡើង​រហូតដល់ ២,៩%។ការផលិត​រថយន្ត​បាន​ធ្លាក់ចុះ​នៅក្នុង​ខែមករា និង​ខែកុម្ភៈ ឆ្នាំ ២០១៤ ដោយ​គ្នាន​តម្រូវការ​ប្រើប្រាស់ និង​វិបត្តិផ្សេង។ សមាគម​នៃ​រោងចក្រ​ផលិត​រថយន្ត និង ពាណិជ្ជករ (SMMT) បាន​រំពឹងថា ការផលិត​រថយន្តរ​បស់​ប្រទេស​អង់គ្លេស​នឹង​កើន​ឡើងដល់​កម្រិត​មួយ​កាន់តែ​ល្អប្រសើរ​នៅត្រឹម​ឆ្នាំ ២០១៧។



ឌូ​ប៉ៃ ​(Dubai)​  គឺ​​ជា​​ទី​ក្រុង​​ដ៏​ស្រស់​ស្អាត​​មួយ​​ដែល​​មាន​​ទីតាំង​​ស្ថិត​​នៅ​​ភាគ​​អាគ្នេយ៍​​នៃ​ឈូង​​សមុ​​​ទ្រ​ ​Persia​​ ទិស​ឦ​សាន​​សហ​​ភាព​​អារ៉ាប់​​រួម​​ដែល​​មាន​​កំនើន​​ប្រជា​ជន​​រស់​​នៅ​​តំបន់​​នេះ​​ប្រមាណ​​ជាង​​ ២,​១០៦​​,​១៧៧ ​នាក់​​ក្នុង​​ផ្ទៃ​ដី ​​៤,១១៤ ​​គីឡូ​ម៉ែត្រ​​ការ៉េ​​ ហើយ​​​វាក៏​ជា​ទីក្រុង​​ធំ​ជាង​​គេ​ទីពីរ​បន្ទាប់​ពីទីក្រុង​ ​Abu Dhabi របស់​​ប្រទេស​អារ៉ាប់រួម​​។ ទី​ក្រុង​​ Dubai​ ​បាន​ក្លាយ​ជាតំបន់​​ទេសច​​រ​ណ៍​​ដ៏ទាក់​​ទាញ​បំផុត​លើ​សកល​លោក​ ពី​ព្រោះ​ដោយ​សា​រ​តែ​ទីក្រុង​នេះ​សំបូរ​ទៅ​ដោយ​ អគារ​ខ្ពស់​ៗ ​ដែល​​បាន​កសាង​ឡើង​នៅ​លើ​ផ្ទៃ​ទឹក​សមុទ្រ​ពណ៌​ខៀវ​ស្រងាត់ ​ព័ទ្ធ​ជុំ​វិញ​ដោយ​ឆ្នេរខ្សាច់​ពណ៌​មាស​ អមជាមួយសណ្ឋាគារ ដ៏​ស្រស់​ស្អាត និងផាសុខភាពឈរជាជួរសំរាប់ទុកឱ្យភ្ញៀវ ទេសចរណ៍ចូលមកសំរាកលំហែកាយនៅថ្ងៃចុងសប្តាហ៍ ឫ រដូវ កាលវិស្សមកាលផ្សេងៗ។
ភ្ញៀវទេសចរណ៍ចូលចិត្តមកកំសាន្តនៅទីក្រុង Dubai  អាចរីករាយកំសាន្ត​ជាមួយនឹងការដើរ​លំហែ​​​កាយលើឆេ្នរ ដេក​ហាល​ថ្ងៃ ជិះឆ័ត្រយោង ហែលទឹក ជិះទូក ក្តាស្គី មើលថ្ងៃលិច ដើរ​ទស្សនាទិដ្ឋភាពជុំវិញទីក្រុង និង​ដើរ​ទិញ​ឥវ៉ាន់​តាម​ផ្សារ​ទំនើប​ផ្សេងៗ​ជាច្រើនទៀត។​ សព្វថ្ងៃ​នេះទីក្រុងឌូប៉ៃបានក្លាយជាតំបន់សេដ្ឋកិច្ចពាណិជ្ជកម្មដ៏សំខាន់បំផុតមួយ បន្ទាប់​​ ពី​ឧស្សា​ហ​កម្ម​ប្រេងកាតរបស់ប្រទេសមួយនេះ៕      

រូបភាព៖


សូមទស្សនាវីដេអូជិះឆ័ត្រយោងកម្សាន្ត៖